ម៉ូតូ-ម៉ូតូកង់បី-ឡាន សរុបចំនួន១៥៤គ្រឿងត្រូវបានអាជ្ញាធរឃាត់ទុកដោយសារបំពានបម្រាមគោចរ គិតត្រឹមព្រឹកថ្ងៃទី០៤មេសានេះ
ភ្នំពេញ៖ យោងតាមរបាយការណ៍ឃាត់មធ្យោបាយធ្វើដំណើររបស់អ្នកបំពានបម្រាមគោចរ គិតត្រឹមព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញថា ម៉ូតូ-ម៉ូតូកង់បី-ឡាន ចំនួន ១៥៤គ្រឿងរបស់ប្រជាពលរដ្ឋ ត្រូវបានឃាត់ទុកនៅតាមតំបន់មូលដ្ឋាននីមួយៗ នៅរាជធានីភ្នំពេញ