ភ្នំពេញ៖គណៈកម្មការអឺរ៉ុបនឹងចេញផ្សាយសេចក្តីសម្រេចទាក់ទងនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ(EBA) នៅចន្លោះម៉ោង ៦ ល្ងាច ដល់ ៨ យប់ ម៉ោងនៅប្រទេសកម្ពុជា។
កម្មការអឺរ៉ុបនឹងប្រកាសដកប្រព័ន្ធរអនុគ្រោះពាណិជ្ជកម្មពីកម្ពុជា ដែលហៅថា «អ្វីៗទាំងអស់លើកលែងតែអាវុធ»(EBA) ដែលនឹងត្រូវប្រកាសលទ្ធផលនារសៀលល្ងាចថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ ២០២០ ចន្លោះម៉ោង ៦ល្ងាច ដល់ម៉ោង ៨ យប់ ម៉ោងនៅប្រទេសកម្ពុជា។
បើតាមសមាគមកាត់ដេរនៅកម្ពុជាបានបញ្ជាក់ថា ប្រសិនបើមិនមានសន្និសិទសារព័ត៌មានណាមួយដែលធ្វើឡើងដោយគណៈកម្មការអឺរ៉ុបនោះទេ ប៉ុន្តែនឹងមានការចេញផ្សាយជាសេចក្តីប្រកាសព័ត៌មានជំនួសវិញ៕