Yearendyearend1140x150

កម្ពុជាចាត់ទុកការសម្រេចដកEBAរបស់អឺរ៉ុប ធ្វើឡើងក្នុងន័យនយោបាយ និងគ្មានការពិចារណា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/


ភ្នំពេញ៖ក្រសួងការបរទេសកម្ពុជា បានចាត់ទុកការសម្រេចរបស់គណៈកម្មការអឺរ៉ុបពាក់ព័ន្ធអនុគ្រោះពន្ធ EBA ធ្វើឡើងដោយហេតុផលនយោបាយ និងដោយគ្មានការពិចារណាប្រកបដោយសត្យានុម័ត ហើយសេចក្តីសម្រេចនេះមិនមានអ្វីក្រៅពីការអនុវត្តស្តង់ដារទ្វេ បើធៀបជាមួយជាមួយប្រព្រឹត្តកម្មរបស់សហភាពអឺរ៉ុបជាមួយដៃគូពាណិជ្ជដទៃទៀត។

ក្រសួងការបរទេសកម្ពុជា មានបញ្ជាក់ថា ខ្លួនមានការសោកស្តាយចំពោះសេចក្តីសម្រេចរបស់សហភាពអឺរ៉ុបពាក់ព័ន្ធនឹងការដកមួយផ្នែកខ្លះជាបណ្តោះអាសន្ននៃប្រព័ន្ធអនុគ្រោះពន្ធEBA។

តែយ៉ាងណា ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា កម្ពុជាប្រកាន់យ៉ាងម៉ឺងម៉ាត់នូវជំហរគោលការណ៍ក្នុងការបដិសេធការប៉ុងប៉ងដោយដៃគូខាងក្រៅ ក្នុងការប្រើប្រាស់ពាណិជ្ជកម្ម ឬជំនួយអភិវឌ្ឍន៍ ដើម្បីជាលេសក្នុងការជ្រៀតជ្រែងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

គួរបញ្ជាក់ថា គណៈកម្មការអឺរ៉ុបសម្រេចដកការអនុគ្រោះពន្ធ «ជាបណ្ដោះអាសន្ន» ពីកម្ពុជាលើទំនិញចំនួន៤០ប្រភេទភាគច្រើនជា សម្លៀកបំពាក់ ផលិតផលធ្វើដំណើរទាំងអស់ និង ផលិតផលស្ករ ដែលផលិតផលនាំចេញពីកម្ពុជាទៅអឺរ៉ុបក្នុងតម្លៃបើគិតជាទឹកប្រាក់ប្រមាណជាង ១ពាន់លានដុល្លារ (១,៣ ពាន់លាន ឬ ១ពាន់លានអឺរ៉ូ) ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: EBA
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង