Cctimesw1140xh150cm copy

ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណគេហទំព័រ ឈ្មោះ រិទ្ធិ សែន

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ក្រសួងព័ត៌មានសម្រេចលុបអាជ្ញាបណ្ណគេហទំព័រឈ្មោះ រិទ្ធិ សែន ដោយម្ចាស់អាជ្ញាបណ្ណបានផ្សព្វផ្សាយព័ត៌មានបំផ្លើសការពិត ញុះញង់ឱ្យកើតមានអំពើហិង្សា បង្កការរើសអើងពូជសាសន៍ បង្កអសន្តិសុខ និងចលាចលនៅក្នុងសង្គម ដែលជាការំលោភបំពានលើវិជ្ជាជីវៈ និង កិច្ចសន្យាដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ។

គួរបញ្ជាក់ថា លោក សុខ ឧត្តម ជាស្ថានិកស្ថានីយវិទ្យុ FM99.75MHz ដែលបង្កើតតាំងពីឆ្នាំ២០១៤ ហើយក៏ជាស្ថានិកគេហទំព័រត្រូវបានក្រសួងព័ត៌មានសម្រេចលុបអាជ្ញាបណ្ឌ នៅថ្ងៃទី១៣ ខែឧសភានេះដែលមានឈ្មោះថា «រិទ្ធិ សែន» « www.rithysen.news.com » ដែលបានបង្កើតក្នុងឆ្នាំ២០១៨ កន្លងទៅ៕

ប្រភព៖ ក្រសួងព័ត៌មាន


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ក្រសួងព័ត៌មាន
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង