Cctimesw1140xh150cm copy

ក្រសួងព័ត៌មាន៖ ខ្លួនមិនដែលប្រើគោរមងារលើបណ្ណសារព័ត៌មាន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ក្រសួងព័ត៌មាន តាមរយៈអគ្គនាយកដ្ឋាន ព័ត៌មាន និងសោតទស្សន៏ បានចេញសេចក្តីបំភ្លឺ ស្តីពីការរិះគន់លើការប្រើគោរមងារ ជាឯកឧត្តម និងលោកជំទាវនៅលើបណ្ណសំគាល់ខ្លួនរបស់បុគ្គលិកគេហទំព័រគណបក្សកសិករ។

ក្រសួងព័ត៌មានឲ្យដឹងថា ជាគោលការណ៍ ក្រសួងមិនដែលប្រើប្រាស់គោរមងារក្នុងលិខិតអនុញ្ញាត ឬបណ្ណសារព័ត៌មាន ដែលចេញដោយអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នោះទេ។

ក្រសួងបានបន្ថែមទៀតថា ការចេញបណ្ណសម្គាល់ខ្លួន ឬបណ្ណសារព័ត៌មានដោយសាមីអង្គភាព គឺជាការទទួលខុសត្រូវរបស់អង្គភាពផ្ទាល់ មិនមានការពាក់ព័ន្ធនឹងក្រសួងព័ត៌មានឡើយ។

សូមបញ្ជាក់ដែរថា ថ្មីៗនេះគឺមានការរិះគន់ ដោយសារតែអង្គភាពសារព័ត៌មានមួយ បានប្រើគោរពងារជាឯកឧត្តម និងលោកជំទាវ លើបណ្ណសម្គាល់ខ្លួនក្នុងការបំពេញការងារជាអ្នកសារព័ត៌មាន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ក្រសួងព័ត៌មាន
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង