Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ពលករខ្មែរ៦៨នាក់ត្រូវថៃឃាត់ខ្លួន ក្រោយប៉ុនប៉ងលួចឆ្លងដែនវិលចូលទឹកដីថៃ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ពលករខ្មែរចំនួន ៦៨នាក់លួចឆ្លងដែនដោយខុសច្បាប់តាមរយ:មេខ្យល់ ក្នុងបំណងវិលត្រឡប់ចូលទៅប្រទេសថៃវិញ។រូបភាព៖ ហ្វេសប៊ុក Chea Chanboribo 

បន្ទាយមានជ័យ៖ ពលករខ្មែរចំនួន ៦៨នាក់ ដែលលួចឆ្លងដែនដោយខុសច្បាប់តាមរយ:មេខ្យល់ ក្នុងបំណងវិលត្រឡប់ចូលទៅប្រទេសថៃវិញ ត្រូវបានទាហានឈុតខ្មៅថៃ ឃាត់ខ្លួន ហើយបញ្ជូនមកកម្ពុជាវិញ។នេះបើយោងតាមរបាយការណ៍របស់មន្ទីរព័ត៌មានខេត្តសៀមរាបរាយការណ៍ជូនក្រសួងព័ត៌មាន។

យោងរបាយការណ៍ក្រុមការងារទទួលប្រជាពលករពីប្រទេសថៃ បានឱ្យដឹងនៅថ្ងៃទី១០ ខែឧសភា នេះថា: កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ មានពលករខ្មែរចំនួន ៦៨នាក់ ដែលលួចឆ្លងដែនដោយខុសច្បាប់តាមរយ:មេខ្យល់ ក្នុងបំណងវិលត្រឡប់ចូលទៅប្រទេសថៃវិញ ត្រូវបានទាហានឈុតខ្មៅថៃ ដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែន ត្រង់ចំណុចជិតភូមិណងពឺ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ទល់មុខនឹង វត្ត៩៣ ស្ថិតស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួន ហើយបញ្ជូនមកកម្ពុជាវិញ ក្នុងចំនួន ៦៨នាក់នោះ មានប្រុស ៣៧នាក់ ស្រីចំនួន២៥នាក់ និងក្មេង៦នាក់។

នាយប៉ុស្តិ៍ទាហានឈុតខ្មៅថៃ ភូងកង ប៊ិន បានឲ្យដឹងថា លោកតែងតែឃាត់ទុកពលករខ្មែរ ដែលលួចឆ្លងដែនខុសច្បាប់ចូលតាមច្រករបៀងផ្សេងៗ តាមរយៈមេខ្យល់ទុកម្តុំ ព្រមទាំងយកថវិកាផ្ទាល់ខ្លួន ទិញអាហារឲ្យពលករខ្មែរទាំងនោះ ហូបចុកថែមទៀតផង។

លោកបន្តថា ពលករទាំងនេះ នឹងត្រូវបញ្ជូនមកប្រទេសកម្ពុជាវិញតាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តែមកដល់ពេលនេះ ថវិកាលោកបានអស់ហើយ លោកមិនមានលទ្ធភាពទៀតទេ ព្រោះប្រាក់ខែមិនច្រើនឡើយ ។ លោក ក៏បានស្នើសុំឲ្យខាងកម្ពុជាជួយទប់ស្កាត់ពលករខ្មែរផងកុំឱ្យបន្តឆ្លងដែរទៀត ។ លោកសំណូមពរថា ខាងកម្ពុជា សូមជួយទប់ស្កាត់ពលករ កុំឲ្យទៅប្រទេសថៃ ក្នុងពេលបច្ចុប្បន្ននេះ មេរោគកូវីដ- ១៩កំពុងតែរាតត្បាតយ៉ាងខ្លាំង ប្រទេសថៃអនុវត្តបទបញ្ជាបិទច្រកព្រំដែរ ដើម្បីទប់ស្កាត់ការឆ្លងជំងឺនេះទាំងអស់គ្នា។

លោកនាយប៉ុស្តិ៍ ដដែលបានបន្តថា មេខ្យល់តែងតែយកលុយពីពលករខ្មែរក្នុងម្នាក់ ២,៥០០បាត ហើយមិនបានជូនដល់គោលដៅនោះទេ ដូច្នេះត្រូវគេចាប់បញ្ជូនមកវិញដដែល ។ លោកបានបញ្ជាក់ផងដែរថា ពលករខ្មែរទាំងនោះ ត្រូវបានមេខ្យល់ លួចនាំចូលតាមកន្លែងផ្សេងៗ ក៏ត្រូវបានកម្លាំងទាហានរបស់ថៃចាប់ឃាត់ខ្លួនតែម្តង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ថៃ ពលករខ្មែរ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង