ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សម្រេចដកបម្រាមបណ្តោះអាសន្ននៃការតម្រូវឱ្យមានការអនុញ្ញាតពីក្រសួងសុខាភិបាលលើការនាំចេញមុខទំនិញម៉ាសគ្រប់ប្រភេទ។ នេះបើតាមការជូនព័ត៌មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។
យោងតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលអាចគ្រប់គ្រង និងធានាបាននូវស្តុកបម្រុងគ្រប់គ្រាន់នូវមុខទំនិញម៉ាស ដែលបម្រើដល់ការទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩នៅក្នុងប្រទេស។
ជាពិសេស អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏បានសម្រេចដកសម្រេចដកបម្រាម បណ្តោះអាសន្ននៃការតម្រូវឱ្យមានការអនុញ្ញាតពីក្រសួងសុខាភិបាលលើការនាំចេញមុខទំនិញម៉ាសគ្រប់ប្រភេទ៕