ភ្នំពេញ៖ នាថ្ងៃទី២២ ខែមីនា ម៉ាស់ចំនួន១០ម៉ឺន ដែលជាជំនួយរបស់សមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ី ដែលមានទីតាំងក្នុងប្រទេសចិនបានមកដល់រាជធានីភ្នំពេញ ហើយត្រូវបានទទួលដោយក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា។ ក្រុមហ៊ុនអាកាសចរណ៍ឡាញម៉ី អ៊ែឡាញ បានផ្តល់សេវាកម្មក្នុងការដឹកជញ្ជូនសម្ភារៈទាំងនេះមកកាន់ប្រទេសកម្ពុជាដោយឥតគិតថ្លៃ។