Cctimesw1140xh150cm copy

សិល្បករ៦ដួង ច្រៀងក្នុងកម្មវិធី«រាត្រីចងចាំ» ដើម្បីលើកស្ទួយយវប្បធម៌ជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
សិល្បករខ្មែរ ដែលស្មគ្រចិត្តសម្ដែងក្នុងកម្មវិធីរាត្រីចងចាំឆ្នាំ២០២១។

រូបភាព៖ ក្រសួងវប្បធម៌

ភ្នំពេញ៖ សិល្បករខ្មែរ ដែលជាតារាចម្រៀងល្បីៗចំនួន៦ដួង បានស្ម័គ្រចិត្តរួមគ្នាច្រៀង និងសម្ដែងបទចម្រៀង ដើម្បីចូលរួមលើកស្ទួយវប្បធម៌ជាតិ នៅក្នុងកម្មវិធី “រាត្រីចងចាំឆ្នាំ២០២១” ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

បើតាមក្រសួងវប្បធម៌បានឱ្យដឹងថា ការចូលរួមសម្ដែងដោយស្ម័គ្រចិត្តរបស់តារាចម្រៀងទាំង៦នាក់នេះ ក្នុងនាមជាសិល្បករក្រៅប្រព័ន្ធ រួមមាន១-លោកស្រីម៉េង កែវពេជ្ជតា ២-លោក យ៉ែម សំអូន ៣-អ្នកនាង កែវ ចន្ទសម្ផស្ស ៤-អ្នកនាង ទៀងមុំ សុធាវី ៥-លោក ជឹម ជឿន និងកញ្ញា ដួង ម៉ានិច។

ការចូលរួមស្មគ្រចិត្តសម្ដែងក្នុងឱកាសនេះ គឺដើម្បីលើកកម្ពស់កិត្យានុភាពនៃសិល្បៈវប្បធម៌ជាតិយើង ឲ្យកាន់តែរុងរឿងថែមទៀត។

សូមជម្រាបជូនថា «រាត្រីចងចាំ» គឺជាព្រឹត្តិការណ៍រំលឹកកូនខ្មែរឱ្យចងចាំនូវសម្បត្តិបេតិកភណ្ឌជាតិទាំងរូបីនិងអរូបីដែលបានបន្សល់ទុកដោយដូនតាខ្លួន ហើយត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនិងពិភពលោករបស់អង្គការយូណេស្កូ ពិសេសអបអរសាទរខួប៣ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្ដែតចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

យ៉ាងណាមិញ ព្រឹត្តិការណ៍នេះ ក៏ដើម្បីបញ្ជ្រាប និងលើកកម្ពស់ការយល់អំពីវប្បធម៌សិល្ប:គ្រប់ទម្រង់ បុរាណ ប្រពៃណី ប្រជាប្រិយ សហសម័យ និងឧបករណ៍តន្រ្តីបុរាណខ្មែរ។ ជាពិសេស ដើម្បីពង្រឹងអត្តសញ្ញាណ និងលើកស្ទូយកិត្យានុភាពជាតិ សំដៅរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈវិស័យសិល្បៈវប្បធម៌។

ទន្ទឹមនឹងនេះព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មានការរួមសម្ដែងពីសិល្បករទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធជាង១០០នាក់ ដោយសិល្បករទាំងអស់បានលះបង់កម្លាំងកាយចិត្ត មិនគិតពីការនឿយហត់ក្នុងបុព្វហេតុដើម្បីវប្បធម៌មួយនេះឡើយ។ ដូច្នេះ សូមចូលរួមគាំទ្រលើកទឹកចិត្តដល់សិល្បករ-សិល្បការិនី ទាំងអស់តាមរយៈការចូលរួមទស្សនានៅពេលព្រឹត្តិការណ៍មកដល់នាថ្ងៃទី២៨ ខែវិច្ឆិកា ខាងមុខនេះ។  


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង