Cctimesw1140xh150cm copy

កម្ពុជានៅតែអាចបើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប បើពិភពលោកគ្រប់គ្រងកូវីដ១៩បាន

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
កម្ពុជាបានរៀបចំនូវកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ (Video Conference) ជាមួយបណ្តាប្រទេសដទៃ

ភ្នំពេញ៖ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះនៅតែដំណើរការធម្មតា ប្រសិនបើពិភពលោកគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ១៩បាន ខណៈកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣នេះ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០។ នេះបើតាមការអះអាងរបស់មន្ត្រីរបស់ក្រសួងការបរទេស។

លោក លុយ ដាវីត រដ្ឋលេខាធិការ និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM)លើកទី១៣ បានមានប្រសាសន៍ថា កម្ពុជាបានរៀបចំនូវកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ (Video Conference) ជាមួយបណ្តាប្រទេសដែលមានប្រទេសតំណាងឲ្យអាស៊ាន សហភាពអ៊ឺរ៉ុប(EU) និងមានតំណាងប្រទេសផ្សេងទៀត ផ្លាស់ប្ដូរមតិយោបល់អំពីកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដើម្បីធ្វើយ៉ាងណាឲ្យកិច្ចប្រជុំនេះដំណើរការទៅមុខ។

បើតាមលោក លុយ ដាវីត មិនមែនចំពោះតែកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) ប៉ុណ្ណោះទេ កិច្ចប្រជុំនៃព្រឹត្តិការណ៍អមដទៃទៀតនៅតែដំណើរការជាធម្មតា ប្រសិនបើពិភពលោកអាច គ្រប់គ្រងស្ថានការណ៍អំពីបញ្ហានៃជំងឺកូវីដ១៩នេះបាន។

គួរបញ្ជាក់ថា កម្ពុជាបានក្លាយជាសមាជិក នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅឆ្នាំ២០០៤ និងត្រូវបានផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣នេះ ក្រោមប្រធានបទ៖ “ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម” ដោយនឹងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំកំពូល នៃប្រទេសនៅតំបន់អឺរ៉ុប និងអាស៊ី លេខាធិការដ្ឋានអាស៊ាន និងសហភាពអឺរ៉ុបចំនួន ៥៣ប្រទេសនិងដៃគូ។នេះបើតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: អាស៊ី-អឺរ៉ុប
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង