Cctimesw1140xh150cm copy

កម្ពុជាប្តេជ្ញាខ្ពស់ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន។

ភ្នំពេញ៖ រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានបង្ហាញពីការប្តេជ្ញាខ្ពស់ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅចុងឆ្នាំ២០២០នេះ។ ការថ្លែងរបស់ប្រមុខការទូតកម្ពុជាបែបនេះ ធ្វើឡើងក្នុងពិធីអបអរសាទរ ទិវា ASEM DAY នៅ ទីធ្លាមុខវត្តបុទុមវត្តី រាជធានីភ្នំពេញនៅថ្ងៃនេះ។

លោករដ្ឋមន្ត្រីបានថ្លែងថា ការប្រារព្ធទិវា ASEM Day នៅថ្ងៃទី១០ ខែមីនានេះ គឺជា ការបង្ហាញពីការត្រៀមខ្លួន និងការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ច ប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣។ លោកបន្តថា នៅឆ្នាំនេះពិតជាពិសេស និងវិសេសវិសាលបំផុតសម្រាប់កម្ពុជាពីព្រោះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅរាជធានីភ្នំពេញ នៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ ២០២០។

បើតាមលោក ប្រាក់ សុខុន ក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ហៅកាត់ជាភាសាអង់គ្លេសថា«ASEM ពិតជាមានសារៈសំខាន់ណាស់សម្រាប់ ប្រទេសកម្ពុជា មិនថាផ្នែកនយោបាយ សេដ្ឋកិច្ច ឬវប្បធម៌ឡើយ» ។ បច្ចុប្បន្ននេះ ASEM មាន ដៃគូ ចំនួន៥៣ ក្នុងនោះមាន២១ប្រទេសមកពីអាស៊ី និង៣០ប្រទេសមកពីអឺរ៉ុបព្រមទាំងអគ្គលេខាធិការដ្ឋាន អាស៊ាន និងគណ:កម្មការអឺរ៉ុប ជារួមប្រទេសដៃគូ ASEM តំណាងឱ្យ៦៥%នៃសេដ្ឋកិច្ចពិភពលោក ៦០%នៃប្រជាជនពិភពលោក ៥៥%នៃពាណិជ្ជកម្មពិភពលោក និង ៧៥% នៃ ទេសចរណ៍ពិភពលោក ។

គួរបញ្ជាក់ថា «កិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ នឹងក្លាយទៅជាព្រឹត្តិការណ៍ដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រការទូត របស់ប្រទេសកម្ពុជា ហើយការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះគឺជាកាលានុវត្តភាព ដ៏ល្អបំផុតសម្រាប់កម្ពុជា ដើម្បីបញ្ជាក់ពីការប្តេជ្ញា ចិត្តកម្រិត ខ្ពស់បំផុតរបស់យើង ក្នុងការពង្រឹងប្រព័ន្ធពហុភាគីនិយម។ នេះបើតាមការលើកឡើងរបស់សម្តេច ហ៊ុន សែន កាលពីពេលថ្មីៗកន្លងមកនេះ។

សម្តេចរំពឹងថា កិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ នឹងចូលរួមចំណែកជំរុញកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីដោះស្រាយបញ្ហាប្រឈមសកល និងស្វែងរកកាលានុវត្តភាពនានា ដើម្បីធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានភាពរស់រវើកឡើងវិញ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: អាស៊ី-អឺរ៉ុប
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង