ប្រភពរូបភាព៖ ក្រសួងមហាផ្ទៃ (Ministry of Interior)
ភ្នំពេញ៖ សម្តេច ស ខេង ប្រមុខក្រសួងមហាផ្ទៃហាមមិនឲ្យអាជ្ញាធរអនុញ្ញាតិឲ្យពលករខ្មែរដែលមកពីប្រទេសថៃត្រឡប់ទៅធ្វើការវិញមួយរយៈក្នុងស្ថានភាពកូវិដ១៩។ នេះបើតាមការលើកឡើងរបស់សម្តចនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិនិត្យលទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការរយៈពេលខ្លី មធ្យម និងវែង របស់ពលករចំណាកស្រុក ក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ១៩។
សម្តេច ស ខេង ប្រមុខក្រសួងមហាផ្ទៃបានថ្លែងថាពលករខ្មែរដែលបានចាកចេញពីប្រទេសថៃរហូតមកដល់ពេលនេះគឺមានចំនួនជាងប្រាំបីម៉ឺនប្រាំពាន់នាក់ ហើយពួកគាត់ខ្លះចង់វិលត្រឡប់ទៅថៃវិញ។ ដូច្នេះពួកគេមិនត្រូវអនុញ្ញាតឲ្យ គាត់វិលត្រឡប់ទៅវិញនោះទេក្នុងស្ថានភាពបែបនេះ(បញ្ហាកូវីដ១៩) បើទោះបីជាពលករខ្លះមិនអាចផ្គត់ផ្គងជីវភាពរបស់ខ្លួនបានរយៈពេលវែងក៏ដោយនោះ។
ការលើកឡើងរបស់សម្តេចក្រឡាហោម នេះគឺនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ក្នុងការអញ្ជើញជាអធិបតីបើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិនិត្យលទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការរយៈពេលខ្លី មធ្យម និងវែង របស់ពលករចំណាកស្រុក ក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ១៨ (COVID-19) នៅក្រសួងមហាផ្ទៃ៕