ប្រទេសថៃ៖ ក្រសួងសុខាភិបាលថៃ បានរាយការណ៍ពីករណីថ្មីនៃអ្នកវិជ្ជមានកូវីដ១៩ចំនួន ១០.៨១៧ នាក់ និងមានអ្នកស្លាប់ចំនួន ៨៤ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនៅថ្ងៃអាទិត្យនេះ។
បើតាមក្រសួងសុខាភិបាលថៃបានឱ្យដឹងថា ក្នុងចំណោមករណីវិជ្ជមានជាង១ម៉ឺននាក់នេះ គឺមាន៥០នាក់ ជាអ្នកនៅក្នុងពន្ធនាគារ និងមានអ្នកជាសះស្បើយចំនួន ៩.៩៨១ នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យផងដែរ។
ដោយឡែកចំពោះករណីសរុបរបស់អ្នកវិជ្ជមានកូវីដ១៩នៅប្រទេសថៃមានចំនួន ១.៧១០.៨៨៤នាក់ ក្នុងនោះមាន១.៥៨២.៣១៣ នាក់ដែលបានជាសះស្បើយ និង១១០.៨៨០ នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯ ១៧.៦៩១ នាក់បានស្លាប់។
ទន្ទឹមនឹងនេះ មានពលរដ្ឋថៃចំនួន ១១៤.០៧៥ នាក់បានចាក់វាក់សាំង Covid-19 លើកដំបូង ចំណែកអ្នកចាក់លើកទីពីរមាន ១០៦.២៩៩ នាក់ និងលើកទីបីមានចំនួន១០.៤៧៨ ដែលធ្វើឱ្យចំនួនអ្នកចាក់វ៉ាក់សាំង Covid-19 សរុបទូទាំងប្រទេសកើនឡើងដល់ ៥៩.៥៣៩.៦២៤ ។