ភ្នំពេញ៖ ប្រជាពលរដ្ឋ ពុទ្ធបរិសទ្ធដែលបានទៅវត្តចំពុះក្អែក ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រួសរាន់ទៅធ្វើសំណារកកូវីដ១៩ ខណៈរកឃើញវិជ្ជមានកូវីដនៅវត្តចំពុះក្អែក។
បើតាមរដ្ឋបាលខណ្ឌច្បារអំពៅ បានប្រកាសឱ្យប្រជាពលរដ្ឋ ដែលបានអញ្ជើញទៅកាន់បិណ្ឌទី១ ត្រូវនឹងថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅវត្តចំពុះក្អែក ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទៅធ្វើតេស្តសំណាក រកមេរោគកូវីដ-១៩ នៅទីតាំងមជ្ឈមណ្ឌលកោះពេជ្រ(ក្រោយអគារស៊ីធីហលCity hall) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃចាប់ពីវេលាម៉ោង ៨:០០ព្រឹក រហូតដល់ម៉ោង ១៧:០០រសៀល ។
ការប្រកាសយ៉ាងដូច្នេះ ធ្វើឡើងបន្ទាបពីបានរកឃើញថាមានករណីជំងឺកូវីដ១៩ នៅវត្តចំពុះក្អែក សង្កាត់ព្រែកថ្មី ។