Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

ថៃរកឃើញអ្នកវិជ្ជមានកូវីដ១៩ជាង១ម៉ឺននាក់ និងស្លាប់១៨០ នាក់នៅថ្ងៃអាទិត្យនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
តារាងបង្ហាញពីចំនួនអ្នកឆ្លងថ្មីនៅថៃ។

ប្រភព៖ the nation 

ថៃ៖ សន្ទុះនៃចំនួនអ្នកវិជ្ជមានកូវីដ១៩នៅប្រទេសថៃកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នៅថ្ងៃអាទិត្យនេះថៃរកឃើញអ្នកវិជ្ជមានកូវីដចំនួន១៤,០២៩នាក់ រីឯចំនួនអ្នកស្លាប់មានដល់ទៅ១៨០នាក់។នេះបើយោងតាមការចុះផ្សាយរបស់ The Nation។

ក្រសួងសុខាភិបាលថៃ បានឱ្យដឹងថានៅព្រឹកថ្ងៃអាទិត្យទី ១២ ខែកញ្ញានេះថាក្នុងរយៈតែពេល ២៤ ម៉ោងចុងក្រោយនេះមានអ្នកជំងឺកូវីដ១៩ថ្មីចំនួន ១៤,០២៩ នាក់។ អ្នកវិជ្ជមានទាំងនោះ បានធ្វើតេស្តរកកូវីដ ដោយលទ្ធផលបង្ហាញថា ពួកគេមានវិជ្ជមានជំងឺកូវីដ ១៩ ក្នុងនោះ ២៧៦ នាក់ជាអ្នកនៅក្នុងពន្ធនាគារ។

ទន្ទឹមនឹងនេះ ចំនួនអ្នកស្លាប់កើនឡើង ១៨០ នាក់ខណៈអ្នកជំងឺ ១៥,៧៤២ នាក់បានជាសះស្បើយនិងអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។

គួររំលឹកថា មកទល់ពេលនេះប្រទេសថៃមានវិជ្ជមានកូវីដសរុបចំនួន ១,៣៨២,១៧៣ ចំណែកអ្នកស្លាប់សរុបចំនួន ១៤,៣៥៣ នាក់។

ដោយឡែកនៅកម្ពុជាវិញ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦៦២នាក់, អ្នកជំងឺចំនួន៤៩៣នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១២នាក់។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ថៃ កូវីដ១៩
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង