អាមេរិក៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោកMike Pompeo បានផ្ញើសារជូនពរដល់ប្រជាជនខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរតាមរយៈបណ្តាញសង្គមធ្វីតធ័រនៅថ្ងៃទី១០ ខែមេសានេះ។
នៅក្នុងសារនោះ លោក Mike Pompeo បានសរសេរថា «សូមផ្ញើសារជូនពរនូវបំណងប្រាថ្នាដ៏ល្អបំផុត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះ ឲ្យជួបនូវសំណាងល្អដល់ប្រជាជនកម្ពុជាទាំងអស់។ តាមរយៈការប្តេជ្ញាចិត្តរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលដែលបានជះឥទ្ធិពលដល់យើងទាំងអស់គ្នា ហើយទន្ទឹងរងចាំរក្សាមិត្តភាពរបស់យើងនៅឆ្នាំខាងមុខ។»