ថៃ៖ អ្នកនាំពាក្យរដ្ឋាភិបាលថៃបាន កោតសរសើរដល់មន្រ្តីកងកម្លាំងប៉ូលីស ដែលបានរក្សាសន្តិសុខស្របតាមគោលការណ៍អន្តរជាតិអំឡុងការតវ៉ាប្រឆាំងរដ្ឋាភិបាលកាលពីថ្ងៃសៅរ៍កន្លងទៅ។
លោក Anucha Burapachaisri អ្នកនាំពាក្យរដ្ឋាភិបាលបានឱ្យដឹងថា លោកប្រាយុទ្ធចាន់អូចា បានកោតសរសើ និងថ្លែងអំណរគុណ កងកម្លាំងប៉ូលីស ដែលបានបង្រ្កាបជាមួយក្រុមប្រឆាំងរដ្ឋាភិបាល។
លោកប្រាយុទ្ធក៏បានអរគុណទៅដល់ប្រជាពលរដ្ឋដែលមិនចូលរួមក្នុងការតវ៉ា ខណៈដែលការតវ៉ានេះ បង្កឱ្យមានការខូចខាតទ្រព្យសម្បត្តិ និងបញ្ហាដែលបង្កឡើងដោយប្រជាជននៅក្បែរកន្លែងតវ៉ាផងដែរ។
លោកប្រាយុទ្ធបានសង្កត់ធ្ងន់ថា ការប្រើអំពើហឹង្សាក្នុងពេលតវ៉ាគឺប្រឆាំងនឹងច្បាប់ដូចជាច្បាប់ស្តីពីជំងឺឆ្លងនិងស្ថានភាពគ្រាអាសន្ន ។ ចំពោះអ្នកដែលចូលរួមក្នុងការជួបជុំបែបនេះដែលបង្កើនហានិភ័យនៃការឆ្លងមេរោគកូវីដ -១៩ នឹងប្រឈមនឹងការជាប់ពន្ធនាគារ ២ ឆ្នាំឬពិន័យជាប្រាក់ ៤ ម៉ឺនបាត។
យ៉ាងណាមិញអ្នកនាំពាក្យរដ្ឋាភិបាល ក៏បានស្នើឱ្យក្រុមបាតុករដាក់ពាក្យបណ្តឹងទៅរដ្ឋាភិបាលឱ្យបានត្រឹមត្រូវនិងជៀសវាងការប្រើអំពើហិង្សា។