អេស្ប៉ាញ៖ កីឡាករលំដាប់ពិភពលោក Leo Messi បានសម្រេចមិនបន្តកុងត្រាថ្មីជាមួយក្លឹបអ្នកមានបុណ្យBarcelona ក្រោយរួមរស់ជាមួយគ្នាអស់រយៈពេល ២១ឆ្នាំមក។
យោងតាមគេហទំព័ររបស់ក្លឹប FC Barcelona បានប្រកាសថាការចុះកុងត្រារវាងក្លឹបBarcelona និងកីឡាករ Leo Messi បានឈានដល់ទីបញ្ចប់ហើយ។ ទោះបីជាក្លឹបយក្សនៅអេស្ប៉ាញ និងកីឡាករខ្សែប្រយុទ្ធ Leo Messi រូបនេះ បានឈានដល់កិច្ចព្រមព្រៀងក្នុងការចុះកុងត្រាថ្មីនៅថ្ងៃនេះក៏ដោយ ក៏មិនអាចបន្តបានដោយសារបញ្ហាផ្នែកហិរញ្ញវត្ថុ និងរចនាសម្ព័ន្ធ។
ជាលទ្ធផលនៃស្ថានភាពនេះ កីឡាករ Leo Messi បានសម្រេចចិត្តនឹងមិនបន្តលេងនៅក្លឹប FC Barcelona ឡើយ។ ភាគីទាំងពីរមានការសោកស្តាយយ៉ាងខ្លាំងដែលមិនអាចបន្តកុងត្រាថ្មី ខណៈអ្នកគាំទ្ររបស់ក្លឹបអ្នកមានបុណ្យ FC Barcelona បានសំដែងនូវការខកចិត្ត និងអ្នកគាំទ្រខ្លះទៀតបានយំសោកនៅឯពហុកីឡាដ្ឋាន Camp Nou។