ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចហ៊ុន សែន បានសម្រេចឱ្យក្រសួងសុខាភិបាល ដាក់វិធានការកែតម្រូវសម្រាប់ការដាក់ឲ្យដំណើរការឡើងវិញ នូវិស័យកីឡាជាជំហានៗ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងកូវីដ១៩ កាលពីថ្ងៃម្សិលមិញនេះ។
ក្នុងសេចក្តីប្រកាសបញ្ជាក់ថា អនុញ្ញាតឱ្យបើកការប្រកួតកីឡាផ្លូវការរបស់សហព័ន្ធកីឡាជាតិឡើងវិញ ប៉ុន្តែមិនមានអ្នកទស្សនាដែលមានតែកីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេសក្នុងចំនួនមិនឱ្យលើសពី១០០នាក់ ក្រោមការគ្រប់គ្រងទទួលខុសត្រូវយ៉ាង ហ្មត់ចត់ពីសហព័ន្ធកីឡាជាតិ។