Cctimesw1140xh150cm copy

ព្រះសង្ឃ២អង្គត្រូវដកតំណែងពីឧត្តមទីប្រឹក្សាសម្តេចព្រះមហាសង្ឃរាជនិងសម្ដេច​ព្រះសង្ឃ​នាយក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ស្ដីពី ការបញ្ចប់មុខតំណែងទីប្រឹក្សាផ្ទាល់ សម្ដេចព្រះមហាសុមេធាធិបតី សម្ដេចព្រះសង្ឃនាយក នៃព្រះរាណា​ចក្រ​កម្ពុជាចំនួន​២ ព្រះអង្គ។ 

យោងតាមសេចក្ដីសម្រេច របស់គណៈសង្ឃនាយក បានសរសេរថា «ត្រូវបញ្ចប់​មុខតំណែង ភិក្ខុឆវីវង្សោ សុត រស្មី ពីទីប្រឹក្សាផ្ទាល់ សម្ដេចព្រះសុមេធាធិបតី សម្ដេចព្រះសង្ឃនាយក នៃព្រះរាជា​ណា​ចក្រ​កម្ពុជា​»។

ដោយឡែកព្រះទេវសត្ថា បណ្ឌិត ពឿយ មេត្តា នាមប្បញ្ញត្តិ សុវណ្ណញាណោ ក៏ត្រូវបានបញ្ចប់មុខតំណែងពីឧត្តមទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ព្រះទេវសត្ថា បណ្ឌិត ពឿយ មេត្តា ត្រូវបានតែងតាំងជាឧត្តមទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ កន្លងទៅ៕



ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: មន្ត្រី ព្រះសង្ឃ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង