សៀមរាប៖ ព្រះមហាវិមលធម្ម ពិន សែម ព្រះចៅអធិការវត្តរាជបូណ៌ មានសង្ឃដីកាថា«អាត្មាកាច ព្រោះការពារសិស្សគុណកុំឱ្យខូច»។ ព្រះមហាវិមលធម្ម ពិន សែម ព្រះចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប ត្រូវបានតម្រូវឲ្យធ្វើកិច្ចសន្យាឲ្យកែប្រែការអប់រំភិក្ខុ សាមណេរ ពីហិង្សាទៅជាអហិង្សាវិញ។ កិច្ចសន្យានេះ ត្រូវបានធ្វើឡើង បន្ទាប់មានឃ្លីបវីដេអូមួយដែលបានបង្ហាញពីសកម្មភាពព្រះអង្គ ប្រើរំពាត់វាយភិក្ខុ សាមណេរដែលខុសវិន័យ រហូតដល់មានស្លាកស្នាម។