ភ្នំពេញ៖ អាជីវករនៅផ្សារច្បារអំពៅ១៧នាក់បានរកឃើញមានឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីធ្វើតេស្តនៅថ្ងៃទី១៣ និងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ក្នុងនោះ ១៣នាក់ ជាអាជីវករលក់ដូរក្នុងផ្សារ និង ៤នាក់លក់ដូរនៅខាងក្រៅផ្សារ។ ការរកឃើញនេះ បន្ទាប់ពីក្រុមសន្តិសុខផ្សារ ៣នាក់រកឃើញវិជ្ជមានកូវីដ១៩។នេះបើយោងតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩។
គណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅ និងអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់អាជីវករលក់ដូរក្នុង និងក្រៅផ្សារទាំងអស់ រួមទាំងប្រជាពលរដ្ឋដែលដើរផ្សារច្បារអំពៅជាប្រចាំទៅធ្វើតេស្ដរកជំងឺកូវីដ១៩ នៅក្នុងសាលាបឋមសិក្សាច្បារអំពៅចាប់ពីពេលនេះតទៅ៕