Cctimesw1140xh150cm copy

ថៃ៖ មនុស្សចំនួន០,១ភាគរយប៉ុណ្ណោះ ដែលមានផលប៉ះពាល់តិចតួចក្រោយចាក់វ៉ាក់សាំងស៊ីណូហ្វាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ថៃ៖ ក្នុងចំណោមអ្នកចាក់វ៉ាក់សាំងស៊ីណូហ្វាមចំនួន ៦៧,៩៩២ នាក់ មានតែមនុស្សចំនួន ០,១ ភាគរយប៉ុណ្ណោះ ដែលមានប្រតិកម្មបន្ទាប់ពីការចាក់វ៉ាក់សាំង។ ភាគច្រើនរោគសញ្ញាទូទៅបំផុត រួមមានវិលមុខ ចង្អោរក្អួត និងដង្ហើមខ្លីហើយមានរោគសញ្ញាស្រាល ៗ ឬមធ្យម។ នេះបើតាម អ្នកជំនាញផ្នែកវេជ្ជសាស្រ្តនៃប្រទេសាថៃគឺលោកសាស្ត្រាចារ្យ Nithi Mahanonda។

បើតាមការបកស្រាយរបស់លោកសាស្ត្រាចារ្យ Nithi Mahanonda អគ្គលេខាធិការនៃសាលា Chulabhorn Royal បានមានប្រសាសន៍ថា ក្នុងចំណោមអ្នកទទួលថ្នាំបង្ការ ៦៩,៩៩២ នាក់នៅទូទាំងប្រទេស ៩៧ ភាគរយមិនមានរោគសញ្ញាចម្លែក ឬខុសធម្មតានោះទេ។

លោកសាស្រ្តាចារ្យមានបន្ថែមថា ក្រោយពេលចាក់វ៉ាក់សាំងរួចហើយ ក្នុងរយៈពេល២០នាទី ប្រសិនបើមានអាការៈ ឬប្រតិកម្មមិនស្រួលក្រុមគ្រូពេទ្យនឹងតាមដាន ហើយរាយការណ៍។

យ៉ាងណាមិញ សាកលវិទ្យាល័យ Chulabhorn បានផ្ញើសារទៅអ្នកទទួលវ៉ាក់សាំងដើម្បីរាយការណ៍អំពីប្រតិកម្មមិនល្អណាមួយដើម្បីតាមដានពីផលប៉ះពាល់។ជាមួយគ្នានេះដែរ មានអ្នកឆ្លើយតបសារតាមទូរស័ព្ទចំនួន ១៧,១៥៤ នាក់ស្មើនឹង២៥ ភាគរយនៃអ្នកទទួលថ្នាំបង្ការ ហើយភាគច្រើនពួកគមិនមានរោគសញ្ញាអ្វីឡើយ។

តាមកាសែត The Nation Thailand  បានឱ្យដឹងថាក្នុងចំណោមមនុស្សដែលបានរាយការណ៍ថាមានរោគសញ្ញាមិនធម្មតាប្រតិកម្មទូទៅបំផុតគឺ ឈឺក្បាល (២,៣ ភាគរយ) អស់កម្លាំង (១,៧ ភាគរយ) ឈឺសាច់ដុំ (១,៧ ភាគរយ) ឈឺនិងហើមត្រង់ចំណុចចាក់ (១,៦ ភាគរយ) និងគ្រុនក្តៅ (១,៥ ភាគរយ)៕ 

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ថៃ វ៉ាក់សាំង
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង