ក្រចេះ៖ រដ្ឋបាលខេត្តក្រចេះ ចេញសេចក្តីជូនដំណឹងស្ដីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៨នាក់បន្ថែមទៀតក្នុងមូលដ្ឋានក្រុងក្រចេះ ០៥នាក់, ស្រុកចិត្របុរី ០៣នាក់ និងករណីជាសះស្បើយថ្មី ០១នាក់ទៀត នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។
ខាងក្រោមនេះគឺជាសេចក្តីជូនដំណឹងស្ដីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ០៨នាក់ទៀត និងជាសះស្បើយចំនួន ០១នាក់បន្ថែមទៀត នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ មានដូចខាងក្រោម។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នេះ នៅក្នុងខេត្តក្រចេះ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ៩៥នាក់ ករណីជាសះស្បើយចំនួន ១៦នាក់ ហើយករណីកំពុងសម្រាកព្យាបាលចំនួន ៧៧នាក់ និងករណីស្លាប់ចំនួន ០២នាក់៕