Cctimesw1140xh150cm copy

នៅខេត្តបន្ទាយមានជ័យមានអ្នកឆ្លងកូវីដថ្មី៦៥នាក់និងជាសះស្បើយថ្មី៥៥នាក់បន្ថែមទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ បានប្រកាសបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ នៅខេត្តបន្ទាយមានជ័យ ចំនួន ៦៥នាក់ ដែលរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី២៩ មិថុនា ២០២១ ម្សិលមិញនេះ ដែលជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» នៅខេត្តបន្ទាយមានជ័យ ខណៈដែលមានអ្នកជាសះស្បើយពីជំងឺកូវីដ ក្នុងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ មានចំនួន ៥៥នាក់បន្ថែមផងដែរ។

នេះបើតាមសារព័ត៌មានស៊ីស៊ីថាមស៍ទទួលបាន នៅរសៀលនេះ ដោយយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តលទ្ធផលតេស្តរហ័ស (Rapid Test) នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ៦៥នាក់បន្ថែមដូចខាងក្រោម។ 

ដោយឡែក អ្នកជាសះស្បើយពីកូវីដចំនួន ៥៥នាក់ទៀត នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នេះ ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះ ដើម្បីធ្វើចត្តាឡីស័ក ១៤ថ្ងៃបន្តទៀត ដោយអនុវត្តតាមវិធានក្រសួងសុខាភិបាល។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត បានផ្ដល់ព័ត៌មាន និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ដែលបានប៉ះពាល់ដោយ ផ្ទាល់ជាមួយនឹងអ្នកដែលវិជ្ជមានកូវីដ ដែលអាជ្ញាធរបានបញ្ជាក់បង្ហាញដូចខាងលើនោះ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ដោយប្រយោល ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុង ក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតីដូចជាឡើងកម្ដៅ លើសពី ៣៧អង្សាសេ អាការៈ ក្អក កណ្តាស់ ហៀរសំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម។ល។ ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់ នៃ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ឬមន្ទីរពេទ្យខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពឃុំ សង្កាត់ និងអាជ្ញាធរ មូលដ្ឋាន តាមរយៈទូរស័ព្ទលេខ០១២ ៧២៤០៤២ / ០១២ ៩៤៨៧៧៩ ដោយនៅតែបន្តចូលរួមអនុវត្តតាមវិធានការ “៣ការពារ ៣កុំ”៕ 



ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង