ស្ទឹងត្រែង៖ យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣០នាក់ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ គិតត្រឹមម៉ោង០៩ និង៣០នាទីយប់ ក្នុងនោះមាននៅស្រុកថាឡាបរវ៉ាត់ ០១នាក់ , ករណីមកពីខេត្តព្រៃវែង ០១នាក់និង ២៨នាក់ផ្សេងទៀត នៅក្រុងស្ទឹងត្រែង។
រដ្ឋបាលខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានការសង្ស័យពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ទំនាក់ទំនងមកក្រុមការងារជំនាញ តាមរយៈលេខទូរសព្ទលេខ 088 636 3689 ឬ 088 877 8000 ឬ 017 788 000 ឬ 097 263 0564 ដើម្បីយកសំណាកវិភាគរកជំងឺកូវីដ-១៩ បានទាន់ពេលវេលា និង សូមចូលរួមអនុវត្តនូវវិធានការ “៣ការពារ និង៣កុំ ” ឲ្យបានខ្ជាប់ខ្លួនគ្រប់ៗគ្នា។