ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាតឱ្យបង្កើត គណបក្សបេះដូងជាតិ ដោយសរសេរជាអក្សរការថា «គបជ»។
ក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឲ្យបង្កើត "គណបក្សបេះដូងជាតិ” ដែលសរសេរជាអក្សរកាត់ “គ.ប.ជ” ដោយមានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាល ស្ថិតនៅផ្ទះលេខ២០៩ជ ផ្លូវបេតុងថ្មី ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្នុងសេចក្ដីប្រកាសពីក្រសួងមហាផ្ទៃបានឱ្យដឹងថា ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពបានដោយស្របច្បាប់ក្នុងឋានៈជា នីតិបុគ្គល នៅក្នុងរយៈពេល១៨០(មួយរយប៉ែតសិប)ថ្ងៃបន្ទាប់ពីបានបង្កើតរួច។
ទន្ទឹមនឹងនេះ គណបក្សបេះដូងជាតិ ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃស្របតាមកថាខណ្ឌទី២ មាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ៕