Cctimesw1140xh150cm copy

ក្រសួងមហាផ្ទៃស្នើឱ្យអភិបាលខេត្តជាប់ព្រំដែនទប់ស្កាត់បន្លែ-ផ្លៃឈើដែលមានសារធាតុគីមី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ក្រសួងមហាផ្ទៃនៅកម្ពុជា កាលពីពេលថ្មីៗនេះ បានចេញលិខិតមួយស្នើឱ្យអភិបាលខេត្តជាប់ព្រំដែនទប់ស្កាត់បន្លែ-ផ្លៃឈើ​​ដែលមានសារធាតុគីមី។សង្គមស៊ីវិល បានចាត់ទុកសេចក្តីណែនាំដើម្បីទប់ស្កាត់ការនាំចូលបន្លែ ផ្លែឈើដែលមានផ្ទុកសារធាតុគីមីពុលពីប្រទេសជិតខាងនេះ គឺជាវិធានការមួយដែលអាចធ្វើឲ្យមានសារប្រយោជន៍សម្រាប់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។

សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃកម្ពុជានេះ គឺធ្វើឡើងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ ដាក់លិខិតស្នើទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីទប់ស្កាត់ការនាំចូលបន្លែ ផ្លែឈើដែលមានផ្ទុកសារធាតុគីមីពុលពីប្រទេសជិតខាង។

សង្គមស៊ីវិល បានសាទរនឹងសេចក្តីណែនាំនេះ។សាទរដោយសង្គមស៊ីវិលយល់ថា ជាវិធានការដើម្បីទប់ស្កាត់ការនាំចូលបន្លែ ផ្លែឈើដែលមានផ្ទុកសារធាតុគីមីពុលពីប្រទេសជិតខាងនេះ គឺជាវិធានការមួយដែលអាចធ្វើឲ្យមានសារប្រយោជន៍សម្រាប់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។

សមាគមសម្ព័ន្ធកសិករកម្ពុជា បានឱ្យដឹងថា ដើម្បីកាត់បន្ថយសាធាតុគីមី និង សារធាតុជាតិពុលដែលប្រជាពលរដ្ឋតែងតែទទួល​ទាន​បន្លែទំាងនោះធ្វើឲ្យប៉ះពាល់ដល់សុខភាព និងបង្កើនការដាំដុះជាលក្ខណ:គ្រួសារ(បង្កើតមុខរបរកសិកម្ម) និងជាលក្ខណ:​ផ្គត់ផ្គង់​ក្នុងស្រុកដែលធ្វើឲ្យផលិតកសិកម្មរបស់កសិករមានទីផ្សារសម្រាប់លក់ និងផ្គត់ផ្គងក្នុងតម្លៃសមរម្យ។ មិនតែប៉ុណ្ណោះ គឺជួយទប់ស្កាត់លើលំហូរ និងសន្សំប្រាក់របស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចកម្ពុជាហូរចេញទៅក្រៅប្រទេសលើការទិញបន្លែ ផ្លែឈើ និងការព្យាបាលសុខភាពដែលជាតម្រូវការចាំបាច់។

បើតាមសមាគមសម្ព័ន្ធកសិករកម្ពុជា ដើម្បីធានាបានការផ្គត់ផ្គង់លផលិតផលក្នុងស្រុកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ ដែលជាតម្រូវការចាំបាច់ផងនោះ រដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ ក៏បានធ្វើការអនុវត្តន៍យុទ្ធសាស្រ្តមួយចំនួនដូចជា៖ បង្កើតឱ្យមានប្រព័ន្ធរាយការណ៍បន្ទាន់តាមទូរស័ព្ទ(Hot line) ពីសំណាក់ប្រជាពលរដ្ឋចំពោះមន្រ្តី ឬអាជ្ញាធរណាដែលបានធ្វើការឃុបឃិតប្រព្រឹត្តអំពើពុករលួយបើកដៃឲ្យមានការនាំចូលបន្លែ ផ្លែឈើដែលមានផ្ទុកសារធាតុគីមីពុលពីប្រទេសជិតខាងនេះ។  រៀបចំប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធស្រោចស្រពកសិកម្មសម្រាប់កសិករដល់កសិករដែលជាអ្នកចិញ្ចឹមសត្វ ដាំដុះ បន្លែ ផ្លែឈើ និងការគាំទ្របច្ចេកទេសក្នុងបណ្ដុះបណ្ដាលកសាងសមត្ថភាព ការដាំដុះ ចិញ្ចឹម ការវេចខ្ចប់ និងប្រព័ន្ធត្រួតពិនិត្យគុណភាព ការស្វែរងរកពូជដែលធនអាកាសធាតុ និងបានផលខ្ពស់ផងដែរ៕



ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ក្រសួងមហាផ្ទៃ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង