Cctimesw1140xh150cm copy

ក្រសួងមហាផ្ទៃ៖ក្រុមយុវជនចលនាមាតាធម្មជាតិកំពុងធ្វើសកម្មភាពបង្កភាពចលាចលវឹកវរក្នុងសង្គម

សង្គម
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មានអំពីសកម្មភាពរបស់ ក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនចលនាមាតាធម្មជាតិ ដែលបាននិងកំពុងធ្វើសកម្មភាពក្រោមរូបភាពដែលមានអង្គការចាត់តាំងច្បាស់លាស់ មិនបានចុះឈ្មោះក្នុងបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ស្ដីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាលឡើយ។

ក្រសួងមហាផ្ទៃ សូមបញ្ជាក់ថា ក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនចលនាមាតាធម្មជាតិ បានកំពុងធ្វើសកម្មភាពដែលមានចរិតបំផុស ញុះញង់ធ្វើឲ្យប៉ះពាល់ស្ថិរភាព សន្ដិភាព សណ្ដាប់ធ្នាប់សាធារណៈ និងបង្កភាពចលាចលវឹកវរក្នុងសង្គម តាមរយៈការប្រើប្រាស់បណ្ដាញសង្គម និងបណ្ដាញព័ត៌មានមួយចំនួនទៀត ដើម្បីផ្សព្វផ្សាយអត្ថបទ ខិត្តប័ណ្ណរូបភាពនានា ខ្សែវិដេអូ ព្រមទាំងបានធ្វើបាតុកម្មដោយគ្មានច្បាប់អនុញ្ញាតថែមទៀតផង។

ក្នុងនេះផងដែរក្រសួងមហាផ្ទៃ ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំចូលរួមក្នុងសកម្មភាពខុសច្បាប់របស់ក្រុមទាំងនេះ លើសពីនេះទៀត ក្រសួងមហាផ្ទៃ ស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីធានារក្សាសណ្ដាប់ធ្នាប់សាធារណៈ និងសន្ដិសុខជាតិ ជាពិសេស ទប់ស្កាត់នូវរាល់ការបង្កភាពអាណាធិបតេយ្យ និងបង្កចលាចលវឹកវរនៅនៅក្នុងសង្គម ក្នុងអំឡុងពេលដែលប្រជាពលរដ្ឋខ្មែរទាំងមូលកំពុងរៀបចំប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ក្រសួងមហាផ្ទៃ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង