ព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ២៤នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅក្រុងព្រៃវែង ចំនួន ២នាក់, ស្រុកបាភ្នំ ចំនួន ១១នាក់, ស្រុកពារាំង ចំនួន ៤នាក់, ស្រុកពាមជរ ចំនួន ២នាក់, ស្រុកកំពង់ត្របែក ចំនួន ២នាក់, ស្រុកកញ្ជ្រៀច ចំនួន ២នាក់, ស្រុកស្វាយអន្ទរ ចំនួន ១នាក់។
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ ជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ , ករណីឆ្លងមកពីរាជធានីខេត្ត និងក្រៅប្រទេស ដែលត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករៀងខ្លួននីមួយៗ។ ក្នុងនោះដែរ អភិបាលខេត្តព្រៃវែង បានអំពាវនាវដល់ពលរដ្ឋជាអ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ ឱ្យដាក់ខ្លួនដាច់ដោយឡែក ហើយតាមដានសុខភាពរយៈពេល ១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។
សូមបញ្ជាក់ផងដែរ គិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ក្នុងខេត្តព្រៃវែង មានចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១១៩០នាក់ ដែលអ្នកដែលត្រូវបានព្យាបាលជាសះស្បើយសរុបចំនួន ៧១៣នាក់ , អ្នកជំងឺ ៤៦៣នាក់ទៀតនៅកំពុងសំរាកព្យាបាល និងស្លាប់សរុបចំនួន ១៤នាក់៕