Cctimesw1140xh150cm copy

អ្នកជំងឺកូវីដនៅ«ខេត្តបាត់ដំបង»ចំនួន ០២នាក់បានទទួលមរណភាព

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
អ្នកជំងឺកូវីដនៅ«ខេត្តបាត់ដំបង»ចំនួន ០២នាក់ បានទទួលមរណភាព

បាត់ដំបង៖ រដ្ឋបាលក្រុងបាត់ដំបង នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានប្រកាសក្នុងការចូលរួមសោកស្តាយចំពោះក្រុមគ្រួសារអ្នកជំងឺកូវីដ-១៩ ចំនួន ០២នាក់ បានទទួលមរណភាពហើយ នៅរំលងអាធ្រាតថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នេះ។ 

យោងតាមរដ្ឋបាលខេត្ត បានបញ្ជាក់ថា ជំងឺកូវីដ-១៩ ចំនួន ០២នាក់ បានទទួលមរណភាព មានឈ្មោះដូចតទៅ៖ 

១. គង់ ចិនហេង អាយុ ៧៣ឆ្នាំ ភេទស្រី ជនជាតិខ្មែរ នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

២. ម៉ូត សារីយ៉ា អាយុ ៦១ឆ្នាំ ភេទស្រី ជនជាតិខ្មែរឥស្លាម នៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជាមួយគ្នានេះ រដ្ឋបាលក្រុងបាត់ដំបង បានចូលរួមរំលែកមរណ​ទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព សូមវិញ្ញាណក្ខន្ធនៃសព បានដល់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ 

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង