តាកែវ៖ យោងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តតាកែវ សេចក្តីជូនដំណឹងស្តីពីការស្លាប់បុរសជនជាតិខ្មែរចំនួន ០២រូប និងស្ត្រីជនជាតិខ្មែរ ០១រូប ដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី១៦ និងទី១៧ ខែមិថុនា ឆ្នាំ២០២១ នេះ។
រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកដែលមានការពាក់ព័ន្ធជាមួយនឹងសពខាងលើ សូមមេត្តា រួសរាន់ទៅជួបគ្រូពេទ្យនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត ដើម្បីយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ទាន់ពេលវេលា និងសូមសាធារណជនទាំងអស់ចូលរួមអនុវត្តនូវវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងវិធានរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ និងដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត មានការសោកស្តាយជាពន់ពេក និងសូមចូលរួមចំណែករំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំ ជាទីបំផុតជាមួយក្រុមគ្រួសារសព៕