Cctimesw1140xh150cm copy

BREAKING៖កម្ពុជារកឃើញអ្នកឆ្លងកូវីដថ្មី៦២៥នាក់,ជាសះស្បើយ៧០៥នាក់និងស្លាប់១២នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ មានចំនួន ៦២៥នាក់ (ករណីឆ្លងនាំចូលពីបរទេស ៣៤នាក់ និង ៥៩១នាក់ទៀតជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ») និងអ្នកជាសះស្បើយចំនួន ៧០៥នាក់ ហើយករណីស្លាប់ ១២នាក់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៤០,៧៨២នាក់ ជាសះស្បើយសរុបចំនួន ៣៥,០៣០នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសរុបចំនួន ៥,៣៧២នាក់ ហើយករណីស្លាប់សរុប ៣៨០នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង