Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

នៅក្រចេះបង្ហាញករណីជាសះស្បើយពីកូវីដចំនួន ០៤ករណីបន្ថែម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ក្រចេះ៖ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងស្តីពីករណីជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ០៤នាក់បន្ថែមទៀត ស្ថិតភូមិជើងពាធ ឃុំកោះខ្ញែរ ស្រុកសំបូរ។ នេះបើយោងតាមសេចក្តីជូនដំណឹងរដ្ឋបាលខេត្តក្រចេះ ដោយយោងតាមលទ្ធផលវិភាគសំណាកតេស្តរហ័សរបស់ក្រុមគ្រូពេទ្យជំនាញមន្ទីរសុខាភិបាលខេត្តក្រចេះ។ 

ដោយអ្នកទាំង ០៤នាក់ រកឃើញមានជំងឺកូវីដ កាលពីថ្ងៃទី ០២ ខែមិថុនា កន្លងទៅ ហើយបានជាសះស្បើយពីកូវីដ នៅក្នុងថ្ងៃទី១៦ ខែមិថុនា នេះ ដែលត្រូវបានអនុញ្ញាតទៅផ្ទះរៀងៗខ្លួន ដោយតម្រូវឱ្យធ្វើចត្តាឡីស័កតាមដានសុខភាព ១៤ថ្ងៃ រួមទាំងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលកម្ពុជា។ 

អាស្រ័យហេតុនេះ ចំពោះអ្នកពាក់ព័ន្ធដោយប្រយោល ត្រូវធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ ជាមួយអ្នកដទៃជាដាច់ខាត។ ករណីបងប្អូនប្រជាពលរដ្ឋ មានរោគសញ្ញាសង្ស័យដូចជា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ករ និង ថប់ដង្ហើម ឬរោគសញ្ញាផ្សេងៗ សូមទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅកន្លែងបងប្អូនរស់នៅ និងរាយ ការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដោយបង្កើនការប្រុងប្រយ័ត្ន អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងខេត្តក្រចេះ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ១៨នាក់ ករណីជាសះស្បើយចំនួន ១២នាក់ ហើយករណីកំពុងសម្រាកព្យាបាលចំនួន ០៥នាក់ និងករណីស្លាប់ចំនួន ០១នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង