Cc time web banner 054637

នៅខេត្តព្រះវិហាររកឃើញករណីវិជ្ជមានកូវីដ ០៥នាក់ទៀតជា«អ្នកពាក់ព័ន្ធក្នុងកម្មវិធីភ្ជាប់ពាក្យ»

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៥ ខែមិថុនា​ ឆ្នាំ២០២១​ បានរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន ០៥នាក់ ដែលជាអ្នកពាក់ព័ន្ធនឹងពិធីភ្ជាប់ពាក្យកូន កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ 

អ្នកវិជ្ជមានជំងឺភូរីដ-១៩ ចំនួន ០៥នាក់ គឺជាអ្នកពាក់ព័ន្ធនៅក្នុងកម្មវិធីភ្ជាប់ពាក្យកូន កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយត្រូវបានក្រុមគ្រូពេទ្យ ដាក់ឲ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកម្រិត១ ស្រុកជាំក្សាន្ត រហូតដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ត្រូវបានរកឃើញវិជ្ជមានជំងកូរីដ-១៩។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូរីដ-១៩ទាំង ០៥នាក់ខាងលើ ត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល (អតីតសាលាបឋមសិក្សា ស្ថាពរ) ខេត្តព្រះវិហារ។

ក្រុមការងារនៃមន្ទីរសុខាភិបាល ខេត្តព្រះវិហារ បានយកសំណាកលើអ្នកធ្វើចត្តាឡីស័កនៅមណ្ឌចត្តាឡីស័កស្រុកជាំក្សាន្ត នៅព្រឹកថ្ងៃទី១៥ ខែមិថុនា​ ឆ្នាំ២០២១​ ជាលទ្ធផលរកឃើញជំងឺកូវីដ១៩​ ចំនួន ៥នាក់ រស់នៅភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត មានដូចខាងក្រោម៖ 

១/ឈ្មោះ នួន ថាច ភេទស្រី អាយុ ៦៤ ឆ្នាំ

២/ឈ្មោះ ព្រំ សោភ័ណ្ឌ​ ភេទប្រុស អាយុ ៥៦ឆ្នាំ

៣/ឈ្មោះ ស វីរៈ ភេទប្រុស អាយុ ១៥ឆ្នាំ

៤/កុមារី ឈឿម ឈួន អាយុ ៩ឆ្នាំ

៥/កុមារី ចិន ភាក់ អាយុ ៨ឆ្នាំ

ជាមួយគ្នានេះដែរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» រដ្ឋបាលខេត្តព្រះវិហារ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានរោគសញ្ញាផ្ដាសាយ ក្អក ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលស្ថិតនៅជិត កន្លែងបងប្អូនរស់នៅ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០១២ ៩៨៥ . ៦៨៩ / ០៨៨ ៥៩៦ ៤៤៩៦។ 

សូមបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ ខេត្តព្រះវិហារបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៣៣នាក់ ក្នុងនោះបានជាសះស្បើយចំនួន ០៨នាក់ និងអ្នកជំងឺកូវីដ-១៩ ចំនួន ២៥នាក់ កំពុងសម្រាកព្យាបាលនៃមន្ទីរពេទ្យបង្អែក១៦មករា និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល (អតីតសាលាបឋមសិក្សា ស្ថាពរ) ខេត្តព្រះវិហារ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង