Cctimesw1140xh150cm copy

នៅខេត្តឧត្ដរមានជ័យមានករណីវិជ្ជមានកូវីដថ្មី ១២នាក់និងជាសះស្បើយ ០៣នាក់បន្ថែមទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ឧត្ដរមានជ័យ៖ អាជ្ញាធរខេត្តឧត្ដរមានជ័យ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១២នាក់ នៅខណៈមានករណីជាសះស្បើយចំនួន ០៣នាក់។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តឧត្ដរមានជ័យ បានបញ្ជាក់ថា អ្នកមានវិជ្ជមានកូវីដថ្មីទាំង ១២នាក់ខាងលើ ក្នុងនោះជាករណីឆ្លងក្នុងសហគមន៍ជាមួយព្រឹត្តិការណ៍២០កុម្ភៈ ចំនួន ០៦នាក់ និងពលករខ្មែរមកពីថៃ ចំនួន ០៦នាក់។

សូមបញ្ជាក់ថា គិតមកពេលនេះ នៅក្នុងខេត្តឧត្ដរមានជ័យ មានអ្នកឆ្លងកូវីដសរុបចំនួន ១៣៣នាក់ , អ្នកជាសះស្បើយសរុបចំនួន ៤៦នាក់ , ករណីស្លាប់សរុបចំនួន ០១នាក់ និងនៅមានអ្នកជំងឺដែលកំពុងសម្រាកព្យាបាលចំនួន ៨៦នាក់ នៅមន្ទីរបង្អែកខេត្ត និងមណ្ឌលព្យាបាលផ្ទះសំណាក់ឧត្តមរដ្ឋា៕ 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង