Cctimesw1140xh150cm copy

ក្នុងចំណោមអ្នកឆ្លងកូវីដថ្មី ៣៥នាក់នៅខេត្តសៀមរាបមាន ១៧នាក់ជាករណីឆ្លងមកពីថៃ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដថ្មី នៅថ្ងៃទី១៤ ខែមិថុនា មានចំនួន ៣៥នាក់បន្ថែមទៀត ដែលក្នុងនោះមាន ១៧នាក់ ជាករណីឆ្លងមកពីថៃ និង ១៨ករណីផ្សេងទៀតជាសិស្ស បុគ្គលិកនៅមន្ទីរពេទ្យ កុមារ កសិករ អ្នករត់តុ បុគ្គលិកហាង ចុងភៅ និងនៅផ្ទះ ខណៈដែលមានអ្នកជាសះស្បើយ ចំនួន ០៤នាក់ផងដែរ។ 

រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់ ១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការ ក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៤៩៤នាក់, បានព្យាបាលឱ្យជាសះស្បើយសរុបចំនួន ១១៧នាក់, ស្លាប់ ០៣នាក់ និងអ្នកជំងឺចំនួន ៣៧៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ,មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង