ព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣៣នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន ០៧ ដូចជាស្រុកស្វាយអន្ទរ ចំនួន ១០នាក់, ស្រុកសុីធរកណ្ដាល ចំនួន ០៦នាក់, ស្រុកមេសាង ចំនួន ០៥នាក់, ស្រុកពារាំង ចំនួន ០៥នាក់, ស្រុកបាភ្នំ ចំនួន ០៣នាក់, ស្រុកព្រះសេ្តច ចំនួន ០៣នាក់ និងស្រុកកញ្ជ្រៀច ចំនួន ០១នាក់។
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ ជាករណីឆ្លងក្នុងសហគមន៍ ជាករណីឆ្លងមកពីបណ្ដាខេត្ត រាជធានីភ្នំពេញ និងក្រៅប្រទេសជាដើម ដែលត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករៀងខ្លួននីមួយៗ។ ក្នុងនោះដែរ អភិបាលខេត្តព្រៃវែង បានអំពាវនាវដល់ពលរដ្ឋជាអ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ ឱ្យដាក់ខ្លួនដាច់ដោយឡែក ហើយតាមដានសុខភាពរយៈពេល ១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)៕
សូមបញ្ជាក់ផងដែរ គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ក្នុងខេត្តព្រៃវែង មានចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៩៥៦នាក់ ដែលអ្នកដែលត្រូវបានព្យាបាលជាសះស្បើយសរុបចំនួន ៤៤៤នាក់ , អ្នកជំងឺ ៥០១នាក់ទៀតនៅកំពុងសំរាកព្យាបាល និងស្លាប់សរុបចំនួន ១១នាក់៕

