Cctimesw1140xh150cm copy

នៅខេត្តព្រៃវែងរកឃើញករណីវិជ្ជមានកូវីដថ្មី ៣៩នាក់បន្ថែមទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣៩នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២១ នៅមូលដ្ឋានក្រុងព្រៃវែង ចំនួន ​១នាក់, ស្រុកស្វាយអន្ទរ ចំនួន ​១២នាក់, ស្រុកពារាំង ចំនួន ​១០នាក់, ស្រុកពាមរក៍ ចំនួន ​៧នាក់, ស្រុកពាមជរ ចំនួន​ ២នាក់, ស្រុកកំពង់ត្របែក ចំនួន​ ២នាក់, ស្រុកបាភ្នំ ចំនួន​ ២នាក់, ស្រុកព្រះសេ្តច ចំនួន ១នាក់, ស្រុកកញ្ចៀច ចំនួន ១នាក់, ស្រុកកំចាយមារ ចំនួន ១នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ ជាករណីឆ្លងក្នុងសហគមន៍ ដែលត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករៀងខ្លួននីមួយៗ។ ក្នុងនោះដែរ អភិបាលខេត្តព្រៃវែង បានអំពាវនាវដល់ពលរដ្ឋជាអ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ ឱ្យដាក់ខ្លួនដាច់ដោយឡែក ហើយតាមដានសុខភាពរយៈពេល ១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)៕

សូមបញ្ជាក់ផងដែរ គិតត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ក្នុងខេត្តព្រៃវែង មានចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៩២៣នាក់ ដែលអ្នកដែលត្រូវបានព្យាបាលជាសះស្បើយសរុបចំនួន ៤៤៤នាក់ , អ្នកជំងឺ ៤៦៩នាក់ទៀតនៅកំពុងសំរាកព្យាបាល និងស្លាប់សរុបចំនួន ១០នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង