ភ្នំពេញ៖ យោងតាមមន្ទីរសុខាភិបាល ខេត្តព្រះវិហារ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នេះ នៅខេត្តព្រះវិហារ បានចេញប្រកាស មិនមានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីឡើយ គិតមកដល់ត្រឹមល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។
គួរបញ្ជាក់ថា គិតមកដល់ត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ សម្រាប់ខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ២៨នាក់ ជាសះស្បើយសរុបចំនួន ០៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសរុបចំនួន ២០នាក់ ហើយករណីស្លាប់សរុប ០០នាក់៕