Cctimesw1140xh150cm copy

ពលរដ្ឋម្នាក់នៅខេត្តមណ្ឌលគិរីបានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

មណ្ឌលគិរី៖ យោងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ស្ដីពីការស្លាប់របស់បុរសជនជាតិខ្មែរ អាយុ ៤៣ឆ្នាំ នៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៩:៤៥នាទី មានបុរសជនជាតិខ្មែរ ដោយសារជំងឺកូវីដ១៩។ 

យោងតាមរបាយការណ៏របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ពលរដ្ឋដែលទទួលមរណភាព មានឈ្មោះ ជឿន ចិត្រ អាយុ ៤៣ ឆ្នាំ មានមុខរបរជាកសិករ រស់នៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបានក្រុមគ្រួសារដឹកតាមរថយន្តផ្ទាល់ខ្លួនបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ដើម្បីធ្វើការព្យាបាល។ 

ស្ថានភាពរបស់ អ្នកជំងឺមុនចូលមកដល់មន្ទីរពេទ្យខេត្ត គឺមានអាការៈមិនដឹងខ្លួនអ្វីទាំងអស់ មិនទាន់ដឹងថា ខ្លួនកើតកូវីដនៅឡើយទេ ហើយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តបានរៀបចំ ធ្វើការសង្គ្រោះបន្ទាន់តាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ទៅលើករណីអ្នកជម្ងឺខាងលើ ប៉ុន្តែបន្ទាប់ពីពិនិត្យឃើញថា អ្នកជំងឺ បានស្លាប់បាត់បង់ជីវិតនៅមុនពេលមកដល់មន្ទីរពេទ្យទៅហើយ។ តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសខាងលើនោះ បានស្លាប់បាត់បង់ជីវិតដោយសារមានវិជ្ជមានកូវីដ-១៩ រួមទាំងមានជម្ងឺលើសឈាម, ទឹកនោមផ្អែម ដែលជាជំងឺប្រចាំកាយ។ 

រដ្ឋបាលខេត្តមណ្ឌលគិរី សូមអំពាវនាវដល់អ្នកដែលមានការពាក់ព័ន្ធជាមួយនឹងសពខាងលើ សូមមេត្តា រួសរាន់ទៅជួបគ្រូពេទ្យនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត ដើម្បីយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ទាន់ពេលវេលា និងសូមសាធារណជនទាំងអស់ចូលរួមអនុវត្តនូវវិធានការ ៣ការពារ ៣កុំ របស់ រាជរដ្ឋាភិបាល និងវិធានរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវី-១៩ ចូលក្នុងសហគមន៍ និងដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា៕

ជាមួយគ្នានេះ​ រដ្ឋបាលខេត្ត មានការសោកស្តាយជាពន់ពេក និងសូមចូលរួមចំណែករំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំ ជាទីបំផុតជាមួយក្រុមគ្រួសារសព៕ 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង