Cc time web banner 054637

រដ្ឋបាលខេត្តរតនគិរីបន្តរកឃើញករណីឆ្លងកូវីដ ០១ករណីទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

 រតនគិរី៖ រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ រកឃើញអ្នកវិជ្ជមានកូវីដដ-១៩ ចំនួន ០១នាក់បន្ថែមទៀត ដែលជាករណីទី២៥ សម្រាប់ខេត្តរតនគិរី។ 

ក្រោមការយកចិត្តទុកដាក់ពីក្រុមការងារប្រចាំការនៅចំណុច ព្រំប្រទល់ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង(ស្ពានស្រែពក) នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ លើបុគ្គលឈ្មោះ តុប វណ្ណណេត ភេទប្រុស ជនជាតិខ្មែរ អាយុ ២៥ឆ្នាំ មុខរបរជាងដែក ទីលំនៅអចិន្ត្រៃយ៍ ភូមិព្រៃ សំពៅ ឃុំប្រសិទ្ធ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបុគ្គលខាងលើបានចេញពីស្រុកកំណើត មកស្នាក់នៅផ្ទះថៅកែផ្សាដែក យីហោជាងលាភ នៅម្តុំបែកចាន រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។

លុះដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានធ្វើដំណើរតាមរថយន្តឈ្នួលដឹកអ្នកដំណើរពីភ្នំពេញមកខេត្តរតនគិរី តាមរថយន្តម៉ាក FORD ផ្លាកលេខ ភ្នំពេញ 2AV4159 និងបានមកដល់ចំណុចត្រួតពិនិត្យបឋមស្ពានស្រែពក ព្រំប្រទល់ខេត្តរតនគិរី-ស្ទឹងត្រែង ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី ដែលប្រចាំការនៅចំណុចគោលដៅបានធ្វើការត្រួតពិនិត្យ និង កំណត់ចូលនិយមន័យសង្ស័យធ្វើតេស្តរហ័សលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ លើឈ្មោះ តុប វណ្ណណេត ដោយឡែកអ្នករួមដំណើរ ១០នាក់ទៀត លទ្ធផលអវិជ្ជមានកូវីដ(មិនមានកូវីដ)។

បច្ចុប្បន្នអ្នកវិជ្ជមាន និងអ្នកពាក់ព័ន្ធ ត្រូវបានបញ្ជូនទៅព្យាបាល និងធ្វើចត្តាឡីស័កនៅវិទ្យាល័យត្រពាំងក្រហម ស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

រដ្ឋបាលខេត្តរតនគិរី សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ នឹងចូលរួមសហការអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ “៣កុំ ៣ការពារ” ឱ្យបានខ្ជាប់ខ្លួន ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកវីដ-១៩ ចូលក្នុងសហគមន៍ និងក្រុមគ្រួសារ។

សូមបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងខេត្តរតនគិរី បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ២៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន ០៨នាក់ និងកំពុងសម្រាកព្យាបាលសរុបចំនួន ១៧នាក់ ករណីស្លាប់(គ្មាន)៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង