បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ បន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៣០នាក់ នៅខណៈមានករណីជាសះស្បើយចំនួន ០៥នាក់។
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា អ្នកមានវិជ្ជមានកូវីដទាំង ៣០នាក់ ក្នុងនោះជាករណីឆ្លងក្នុងសហគមន៍ជាមួយព្រឹត្តិការណ៍២០កុម្ភៈ ចំនួន ១៥នាក់ និងពលករខ្មែរមកពីថៃ ចំនួន ១៥នាក់។
សូមបញ្ជាក់ថា គិតមកពេលនេះ នៅក្នុងខេត្តបាត់ដំបង មានអ្នកឆ្លងកូវីដសរុបចំនួន ៤៤៣នាក់ , អ្នកជាសះស្បើយសរុបចំនួន ១៦២នាក់ , ករណីស្លាប់សរុបចំនួន ០២នាក់ និងនៅមានអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរបង្អែកនានា ចំនួន ២៧៩នាក់៕