Cctimesw1140xh150cm copy

អាជ្ញាធរ​ស្រុក​កោះសូទិនបានរៀបចំ«វិទ្យាល័យជីហែ»សម្រាប់ត្រៀមដាក់ជាមណ្ឌលចត្តាឡីស័ក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ចាម៖ អាជ្ញាធរ​ស្រុក​កោះសូទិន នៅថ្ងៃទី០៤ ខែ​មិថុនា ២០២១ នេះ បាន​រៀបចំទីតាំង «​វិទ្យាល័យ​ជី​ហែ» ដើម្បី​ត្រៀម​ដាក់​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក។ នេះបើយោងតាមប្រភពព័ត៌មានរបស់មន្ទីរព័ត៌មានខេត្តកំពង់ចាម។ 

នេះបើតាមប្រភពដដែល បានផ្សាយថា អភិបាល​នៃ​គណៈ​អភិបាលស្រុក​កោះសូទិន លោក យី វណ្ណ​: ​បានបញ្ជាក់ពីគោលបំណងនៃការរៀបចំ​ «វិទ្យាល័យជីហែ»សម្រាប់ត្រៀមដាក់ជាមណ្ឌលចត្តាឡីស័ក បាន​ចំនួន ២៧បន្ទប់ ក្នុងនោះ​បន្ទប់​សម្រាប់​ព្យាបាល​បឋម មាន​ចំនួន ០១បន្ទប់ ក្រោមការដឹងនាំរបស់ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ លោក ហេង ហ៊ុន និង លោក យី វណ្ណ​: ហើយក៏បាន​ដឹកនាំ​ក្រុមការងារ សមាជិក​ក្រុមប្រឹក្សា​ស្រុក កងកម្លាំងប្រដាប់អាវុធ​ទាំងបី នាយករង​រដ្ឋបាល លោក លោកស្រី ប្រធាន អនុប្រធាន និង​មន្ត្រី​ការិយាល័យ ចំណុះ​និង​ជំនាញ ជុំវិញ​ស្រុក ក្រុមយុវជន​ស​.​ស​.​យ​.​ក ស្រុក លោកគ្រូ អ្នកគ្រូ វិទ្យាល័យ​ជី​ហែ ដោយ​សម្រេចរៀបចំ​វិទ្យាល័យ​ជី​ហែ ដើម្បី​ត្រៀម​ដាក់​ជា​មណ្ឌល​ច​ត្តា​ឡី​ស័កនេះ។ 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង