កោះកុង៖ រដ្ឋបាលខេត្តកោះកុង ដោយយោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាកតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ-១៩ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ០៦នាក់បន្ថែមទៀត ដូចមានរាយនាមខាងក្រោម៖
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ឬពលរដ្ឋដែលបានប៉ះពាល់ដោយ ផ្ទាល់ជាមួយប្រជាពលរដ្ឋខាងលើ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័ក ជាចាំបាច់។ អ្នកដែលប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ខាងលើ ក៏សូមធ្វើចត្តាឡីស័ក នៅតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ករណីបងប្អូនប្រជាពល រោគសញ្ញាផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក និងថប់ដង្ហើម ឬមានរោគសញ្ញាផ្សេងៗ សូមទៅមន្ទីរពេទ្យ ឬមណ្ឌល សុខភាព ដែលស្ថិតនៅជិតផ្ទះ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកោះកុង បានអំពាវនាវចំពោះសាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្ តឱ្យបានម៉ឺងម៉ាត់ជាដាច់ខាតនូវវិធានការ "៣ការពារ ៣កុំ" របស់រាជរដ្ឋាភិបាល និងការណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីកុំឱ្យមានការឆ្លងទៅក្នុងក្រុមគ្រួសារ និង សហគមន៍ដទៃទៀត ដែលនឹងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរជាទីបំផុតដល់អាយុជីវិត និងជីវភាពរស់នៅ។