ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលក្រុងសិរីសោភ័ណ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ នេះ បានធ្វេីការអំពាវនាវដល់អ្នកពាក់ព័ន្ធប៉ះពាល់ជាមួយអ្នករត់តាក់ស៊ីម្នាក់ ឈ្មោះ ចាន់ សុភក្ត្រ័ នៅអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ដែលរថយន្តពាក់ស្លាកលេខ ភ្នំពេញ 2H-8396 រត់ពីស្វាយ-ប៉ោយប៉ែត ឬអ្នកដែលធ្លាប់ជិះឡាននោះ សូមចូលរួមសហការជាមួយអាជ្ញាធរ ក្រុមគ្រូពេទ្យ ដេីម្បីផ្តល់សំណាករកមេរោគកូវីដ-១៩ ជាបន្ទាន់ និងដាក់ខ្លួនឲ្យនៅដាច់ដោយឡែក១៤ថ្ងៃ បេីក្នុងករណីមានអាការៈមិនស្រួលខ្លួនសង្ស័យ ត្រូវប្រញ៉ាប់រួសរាន់ទៅជួបគ្រូពេទ្យជាបន្ទាន់។
រដ្ឋបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមសហការអនុវត្តតាម សេចក្តីណែនាំស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្នដោយត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ «៣ការពារ និង ៣កុំ» ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ជាពិសេសវិធានការរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បី ក្រុមគ្រួសារ និងសហគមន៍ចៀសផុតពីជំងឺឆ្លងដ៏កាចសាហាវនេះ៕