Cctimesw1140xh150cm copy

អាជ្ញាធរខេត្តតាកែវរកឃើញករណីវិជ្ជមានកូវីដថ្មី ៧២នាក់ទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

តាកែវ៖ យោងតាមព័ត៌មានបឋម របស់ស្នងការនគរបាលខេត្តតាកែវ នៅថ្ងៃទី០៤ ខែមិថុនា នេះ បានប្រកាសថា នៅខេត្តតាកែវ បានរកឃេីញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន​ ៧២នាក់បន្ថែមទៀត ក្រុមគ្រូពេទ្យ បានរកឃើញលទ្ធផលនៃការវិភាគសំណាករកមេរោគកូវីដនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១។ 

យោងតាមសេចក្ដីជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ អ្នកវិជ្ជមានទាំង ៧២នាក់ខាងលើ ក្នុងនោះមានជាអាជីវករ កសិករ អ្នកលក់ដូរ សិស្ស កុមារ កម្មករ និងកម្មការិនីរោងចក្រ ហើយនឹងករណីឆ្លងមកពីថៃផងដែរ ដែលមានអាសយដ្ឋាននៅស្រុកសំរោង ៣៩នាក់, ស្រុកត្រាំកក់ ១០នាក់, ស្រុកអង្គរបុរី ០២នាក់, ស្រុកព្រៃកប្បាស ០៨នាក់, ស្រុកទ្រាំង ០១នាក់, ស្រុកគិរីវង់ ០៣នាក់, ស្រុកបាទី ០៣នាក់ និង ក្រុងដូនកែវ ០៦នាក់។ 

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្ថែមទៀត បច្ចុប្បន្នអាជ្ញាធរ រដ្ឋបាលខេត្ត និងក្រុមគ្រូពេទ្យ បានកំពុងចុះស្រាវជ្រាវអ្នកដែលពាក់ព័ន្ធជាមួយបុគ្គលវិជ្ជមានកូវីដទាំង ៧២នាក់ខាងលើ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្តល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះរបស់លោកអ្នករៀងរាល់ម៉ោងធ្វើការ(រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល ។

បន្ថែមលើនេះ អ្នកដែលពាក់ព័ន្ធដទៃទៀតត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវពិនិត្យកម្តៅយ៉ាងតិច ២ដង ក្នុងមួយថ្ងៃ ត្រូវសម្រាកនៅផ្ទះ ឬបន្ទប់ដាច់តែឯង និងត្រូវថែរក្សាអនាម័យខ្លួនជានិច្ច។ ជាមួយគ្នានោះ បងប្អូនប្រជាពលរដ្ឋនិងសាធារណជនទាំងអស់ត្រូវអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឱ្យបានម៉ឺងម៉ាត់បំផុត ជាពិសេសសូមបងប្អូនអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ«៣កុំ ៣ការពារ»៕​

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង