ភ្នំពេញ៖ ការសិក្សាភាសបរទេស គឺពិតជាមានសារ:សំខាន់ណាស់នៅក្នុងវិស័យការងារក៏ដូចជាក្នុងការធ្វើពានិជ្ជកម្ម។ ភាពទទួលបាននូវចំណេះវិជ្ជាផ្នែកភាសាបរទេស ជាពិសេសភាសាចិន បូករួមទាំងជំនាញមួដែច្បាស់លាស់គឺពិតជាឱកាសដ៏ល្អក្នុងការទទួលបាននូវភាពជោគជ័យគ្រប់វិស័យការងារ ។ ដូចនេះយុវជនមួយរូបនឹងផ្តល់បទសម្ភាសន៍ ទាក់ទងនឹងផលប្រយោជន៍នៃការរៀនភាសាចិន។
កញ្ញា សារិន គិរីជា និស្សិតឆ្នាំទី៤ ផ្នែកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានផ្តល់បទសម្ភាសន៍ទាក់ទងនឹងមូលហេតុដែលកញ្ញា បានសិក្សាភាសាចិន ។
និស្សិតផ្នែកពានិជ្ជកម្មរូបនេះ ទើបតែចូលសិក្សាភាសាចិនវគ្គខ្លីៗនៅសាកលវិទ្យាល័យខេមរ: ភាសានាពេល ថ្មីៗនេះ។ គិរី បាននិយាយថា ការសិក្សាភាសាចិនគឺពិតជាមានសារ:សំខាន់ណាស់សម្រាប់មុខជំនាញរបស់ខ្លួន ក៏ដូចជាវិស័យការងារផ្សេងៗទៀតផងដែរ ។
ទន្ទឹមនឹងមូលហេតុរបស់គិរី ចំណេះវិជ្ជាខាងភាសាចិន គឺពិតជាមានផលប្រយោជន៍ខ្លាំងណាស់នៅក្នុងសង្គមខ្មែរ ។ ពាក់ព័ន្ធនឹងមតិខាងលើ ជាទូទៅនៅប្រទេសកម្ពុជាមានភាគីវិនិយោគទុនភាគច្រើនជាក្រុមហ៊ុនចិន ដូចនេះក្រុមហ៊ុនជាច្រើនត្រូវការបុគ្គលិកដែលចេះភាសាចិន។ បន្ទាប់ពីភាសាអង់គ្លេសគេសង្គេតឃើញថា អ្នកចេះភាសាចិនពិតជាទទួលបានឱកាសការងារខ្ពស់ក៏ដូចជាទទួលបានប្រាក់បៀវត្តន៍បានច្រើនគួរសមផងដែរ។
និស្សិតឆ្នាំទី៤រូបនេះបានបន្តថា ការប្រាស័យទាក់ទងគ្នាជាភាសាចិនគឺពិតជាធ្វើឱ្យវិស័យការងារ និងការប្រកបមុខជំនួញប្រកបដោយភាពរីកចម្រើន ។ ពិតណាស់ ដៃគូពាណិជ្ជកម្មទាំងក្នុង និងក្រៅប្រទេសតែងតែត្រូវការកាពិភាក្សាមួយដែលស៊ីជម្រៅ ដើម្បីយល់ពីតម្រូវការការងារក៏ដូចជាកែតម្រូវភាពខ្វះខាតបន្ថែមទៀត ។
គិរីបានបន្ថែមថា នៅពេលដែលការប្រើប្រាស់ភាសាចិនមានភាពស្ទាត់ជំនាញ នោះវានឹងធ្វើឱ្យអ្នកកាន់តែមានភាពជិតស្និទ្ធជាមួយដៃគូពាណិជ្ជកម្ម ទាក់ទាញអ្នកវិនិយោគបានច្រើន ក៏ដូចជាធ្វើឱ្យក្រុមហ៊ុនរបស់លោកអ្នកដំណើរការទៅបានយ៉ាងរលូន។
ជាចុងក្រោយ គិរីបានផ្ញើសារមួយផ្តាំទៅយុវជនគ្រប់រូបឲ្យខិតខំប្រឹងប្រែងរៀនសូត្រឲ្យមានជំនាញច្បាស់លាស់នៅក្នុងខ្លួន ក៏ដូចជាសិក្សាភាសាឲ្យច្រើន ហើយត្រូវសិក្សាឲ្យចេះច្បាស់លាស់។ ជាពិសេសភាសាចិន ព្រោះវាជាតម្រូវការរបស់ក្រុមហ៊ុនឬស្ថាប័នជាច្រើននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។ដូចនេះអ្នកគួរតែមានជំនាញឲ្យបានច្បាស់លាស់ដើម្បីជាដើមទុននៅក្នុងជីវិត និងធ្វើឲ្យជីវិតកាន់តែមានភាពជោគជ័យ៕