ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ មានចំនួន ៨៨៦នាក់ (ករណីឆ្លងនាំចូលពីបរទេស ៣០នាក់ និង ៨៥៦នាក់ទៀតជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ») និងអ្នកជាសះស្បើយចំនួន ៧៨១នាក់ ហើយករណីស្លាប់ ០៦នាក់។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៣៣,០៧៥នាក់ ជាសះស្បើយសរុបចំនួន ២៥,៥៤៤នាក់ ហើយករណីស្លាប់សរុប ២៤២នាក់៕