ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះ សោម ប៊ុនធឿន ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិដក់ពរ ឃុំស្វាយធំ ស្រុកស្វាយជ្រំ មុខរបរអ្នកលក់ចានឆ្នាំងឡៃឡុង និងទីតាំង«បន្ទប់ពិគ្រោះជំងឺ គ្រូពេទ្យ ផេង ហាប់» នៅភូមិឈូកស ឃុំឈើទាល ស្រុកស្វាយជ្រំ គិតចាប់ពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ សូមធ្វើចត្តាឡីស័កតាមដានសុខភាព។
ជាមួយនឹងករណីនេះ អាជ្ញាធរខេត្តស្វាយរៀង សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល នឹងអ្នកជំងឺកូវីដ និងទីតាំងហានិភ័យដែលបានបញ្ជាក់ខាងលើ សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ ក្នុងរយៈពេល ១៤ថ្ងៃ ហើយបើសិនមានរោគសញ្ញាគួរសង្ស័យសុខភាពប្រែប្រួលផ្សេងៗ ដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគ និងសូមអញ្ជើញទៅតេស្តកូវីដនៅមន្ទីរពេទ្យដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ឱ្យបានលឿនតាមដែលអាចធ្វើបាន។
គួររំលឹកថា អ្នកដែលស្ម័គ្រចិត្តទៅធ្វើតេស្តរកជំងឺកូវីដ សូមកុំភ្លេចភ្ជាប់អត្តសញ្ញាណបណ្ឌផ្ទាល់ខ្លួនទៅជាមួយផង និងពាក់ម៉ាសជាប្រចាំ បន្ទាប់ពីអញ្ជើញទៅធ្វើតេស្តសុខភាពរួចរាល់ហើយ សូមបន្តធ្វើការផ្ដាច់ខ្លួនឱ្យនៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃបន្តទៀត ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕